(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៦លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) រងរបួសធ្ងន់១១នាក់ (ស្រី២នាក់) និងរបួសស្រាល៤នាក់ (ប្រុស) នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រង រួមមានម៉ូតូចំនួន១១គ្រេឿង រថយន្តធុនតូច ចំនួន ១គ្រឿង រថយន្តធុនធំចំនួន៣គ្រឿង និងថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តាំ៣លើក និងបត់គ្រោះថ្នាក់២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៥នាក់ (យប់១០នាក់)។
ជាមួយគ្នានេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៦១២៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៥៨៦គ្រឿង និងពិន័យសរុប ៣៥៣៨គ្រឿង៕