(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន១២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នេះបើតាមអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែសីហានេះ។
រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង១២នាក់នោះ គឺជាពលរដ្ឋរស់នៅក្នុង ស្រុកកោះញែក ក្រុងសែនមនោរម្យ និងស្រុក កែវសីមា ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត និងសម្រាកព្យាបាលតាមស្រុករៀងៗខ្លួន។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖