(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៩ករណី និងជាសះស្បើយ១៦៤នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែសីហានេះ។
រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖