(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួ១២នាក់ថែមទៀត និងករណីជាសះស្បើយចំនួន៣៣នាក់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង៖