(ភ្នំពេញ)៖ លោក បិុល កុសល ដែលគេដឹងថា ជាប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតាំងជាអភិបាលខណ្ឌសែនសុខ ជំនួសលោក លី សាវេត ដែលត្រូវឡើងទៅជាអភិបាលរងខេត្តកំពត។
យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាលបានតែងតាំង លោក បិុល កុសល ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ»។
សូមបញ្ជាក់ថា លោក លី សាវេត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តកំពត៕