(កណ្ដាល)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានចុះបង្ក្រាបទីតាំងហាងលក់កាហ្វេ និងបេីកលេងល្បែងស៉ីសង (ជល់មាន់ Online) ស្ថិតនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ។
ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនមនុស្សបានចំនួន១៦នាក់ ក្នុងនោះម្នាក់ជាមេការ និងវត្ថុតាងមួយចំនួន។ រីឯម្ចាស់ទីតាំងជាជនជាតិវៀតណាម បានរត់គេចខ្លួនបាត់ស្រមោល។
បើតាមលោក វរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៨ ខែ សីហានេះថា មនុស្សទាំង១៥នាក់ ត្រូវបានពិន័យជាអន្តរការ និងអប់រំ រីឯមេការត្រូវកសាងសំណុំរឿងទៅតុលាការស្អែកនេះ។ ចំពោះម្ចាស់ទីតាំងនឹងត្រូវតាមចាប់ខ្លួនតាមដីការបើសិនជាមាន។
អ្នកញៀនល្បែង និងមេការទាំង១៦នាក់មានឈ្មោះដីចខាងក្រោម៖
ទី១៖ ឈ្មោះ រ៉េត សុខហៀង ភេទប្រុស អាយុ១៦ឆ្នាំ ជាមេការ។
ទី២៖ ឈ្មោះ ង្វៀន ថាន់យាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (បុគ្គលិក)។
ទី៣៖ ឈ្មោះ នួន សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ (បុគ្គលិក)។
ទី៤៖ ឈ្មោះ គង់ រុងរិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ (អ្នកលេង)។
ទី៥៖ ឈ្មោះ ស៊ុន ប៊ុនសុង ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកលេង)។
ទី៦៖ ឈ្មោះ វង់ វ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកលេង)។
ទី៧៖ ឈ្មោះ សយ ណុប ភេទប្រុស អាយុ៤៣ឆ្នាំ (អ្នកលេង)។
ទី៨៖ ឈ្មោះ ស្រេង លីឆាយ ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកលេង)។
ទី៩៖ ឈ្មោះ ឃុន គីមហួ ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកលេង)។
ទី១០៖ ឈ្មោះ សឿន គីម ភេទប្រុស អាយុ៣៧ឆ្នាំ (អ្នកលេង)។
ទី១១៖ ឈ្មោះ ផុន សុភាន់ ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកលេង)។
ទី១២៖ ឈ្មោះ វុទ្ធោ ភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ (អ្នកលេង)។
ទី១៣៖ ឈ្មោះ ជឿន ចំនិត ភេទប្រុស អាយុ៣៤ឆ្នាំ (អ្នកលេង)។
ទី១៤៖ ឈ្មោះ ធឿន គីមហួត ភេទប្រុស អាយុ២២ឆ្នាំ (អ្នកលេង)។
ទី១៥៖ ឈ្មោះ ជួ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកលេង)។
និងទី១៦៖ ឈ្មោះ ឈាង តិចម៉េង ភេទប្រុស អាយុ៣០ឆ្នាំ (អ្នកលេង)។
វត្ថុតាងចាប់យករួមមាន៖ ទូរទស្សន៍ចំនួន ៤គ្រឿង, ម៉ូនីទ័រ (កុំព្យូទ័រ) ចំនួន០៦គ្រឿង, កៅអី ជ័រចំនួន២០, តុឈេី ចំនួន ០៣ និងម៉ូតូចំនួន១១គ្រឿង៕