Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រលានយន្តហោះទីក្រុងព្រុចសែល ពន្យារពេលដាក់ឲ្យដំណើរការ ស្របពេលចំនួនមនុស្សស្លាប់តែ៣៥នាក់

30-03-2016 10:24

(ព្រុចសែល)៖ មន្ត្រីនៅអាកាសយានដ្ឋានទីក្រុងព្រុចសែល បានបញ្ជាក់ថាការគ្រោងបើកដំណើរការ ព្រលានយន្តហោះអន្តរជាតិ នៃប្រទេសបែលហ្ស៊ិកនេះឡើងវិញ នឹងមិនអាចធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃពុធ នេះឡើយ ក៏ព្រោះតែផ្នែកប្រតិបត្តិកំពុងតែធ្វើតេស្ត ប្រព័ន្ធដំណើរការនានាឡើងវិញ។ នេះបើតាម ការផ្សាយមុននេះបន្តិច ដោយសារព័ត៌មានសិង្ហបុរី Channel News Asia នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។

ដោយឡែកសម្រាប់ចំនួនមនុស្សស្លាប់វិញ ត្រូវបានមន្ត្រីរដ្ឋាភិបាលបែលហ្ស៊ិក បញ្ជាក់ថា ៣៥នាក់ កាលពីសប្តាហ៍មុននោះឡើយ។ ដោយឡែក រថភ្លើងក្រោមដីវិញ ក៏មិនទាន់ត្រូវបានដាក់ឲ្យដំណើរការវិញនៅឡើយដែរ ក៏ព្រោះតែ ទីនោះបានទទួលរងការវាយប្រហារធ្ងន់ធ្ងរ ជាងព្រលានយន្តហោះ។

គួរបញ្ជាក់ថា បណ្តាញក្រុម ISIS បានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើ ព្រលានយន្តហោះអន្តរជាតិ និងរថភ្លើងក្រោមដីនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស ៣៥នាក់ស្លាប់ (ក្នុងនោះ ៣នាក់ជាភេរវករ) និងមនុស្ស៩៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕