Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំសង្ឃឹមថា កូនក្មួយនិងចៅទាំងអស់ យកឱកាសពីស្រុកទេសមានសន្តិភាព ខិតខំសិក្សារៀនសូត្រ កុំឱ្យអភ័ព្វដូចខ្ញុំ»

30-03-2016 09:56

(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធវិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្ត ឱ្យយុវជន សិស្សានុសិស្សទាំងអស់ខិតខំក្រេបយកចំណេះដឹង សិក្សារៀនសូត្រ នៅក្នុងអំឡុងពេលប្រទេសជាតិមានសន្តិភាព ពេញលេញនេះ ដើម្បីកុំឱ្យអភ័ព្វដូចរូបសម្តេច ដែលមិនបានរៀនសូត្រឱ្យជាប់លាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា កូនក្មួយនិងចៅទាំងអស់ ចាប់យកឱកាសពីស្រុកទេសមានសន្តិភាព ខិតខំសិក្សារៀនសូត្រ កុំអភ័ព្ទដូចរូបខ្ញុំ អត់បានសិក្សារៀនសូត្រជាប់លាប់ ដោយសារតែកាលៈទេសៈ ស្រុកកើតសង្រ្គាម»