Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សសង្គ្រោះជាតិ រៀបចំពិធីឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ បាតុករដែលស្លាប់ នៅឆ្នាំ១៩៩៧

30-03-2016 09:33

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ បាតុករដែលស្លាប់ ដោយសារគ្រាប់បែក នៅមុខរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧។

ពិធីនេះ មានការចូលរួមដោយ លោក យឹម សុវណ្ណ និងតំណាងរាស្រ្តមួយចំនួន រួមទាំងសមាជិកគណបក្សសង្រ្គោះជាតិ ជិត១០០នាក់ផ្សេងទៀត។ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងសារមួយចំនួន តាមរយៈវីដេអូ Conference៕