(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា ១៥៣៤ករណីហើយ រហូតមកដល់ពេលនេះ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៥លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៨ម៉ឺននាក់ និងជាសះស្បើយជាង ១៩២លាន ៦៥ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤១១នាក់, ជាសះស្បើយ ៣០៦នាក់, ស្លាប់ចំនួន១៧នាក់

៤៖ ថៃប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៨,៧០២នាក់ និងស្លាប់២៧៣នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៥៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លើកពីការប្រឹងប្រែងគ្រប់គ្រងដំណើរចេញចូល និងវត្តមានជនបរទេសនៅកម្ពុជា ក្នុងប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២១៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជាង៦០ម៉ឺនដុល្លារបន្ថែមទៀត ជូនសមាគមអតីតយុទ្ធជនកម្ពុជា បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់* រាយការណ

៨៖ ទីបំផុតអូស្ត្រាលីអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer សម្រាប់ក្មេងជំទង់ (១២-១៥ឆ្នាំ) ចំពោះមុខការរាតត្បាត កូវីដ-១៩បំប្លែងខ្លួន Delta

៩៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ៦ខែឆ្នាំនេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច បាន ១៩៨ករណី កើន១៣៥ករណី ធៀបនឹងឆ្នាំមុន

១០៖ ប្រទេសកាណាដា និងនូវែលសេឡង់ បិទបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាហ្វហ្គានីស្ថានហើយ

១១៖ ទីក្រុងហូជីមិញ ប្រកាសតែងតាំងអភិបាលថ្មី ក្រោយអភិបាលមុនត្រូវផ្លាស់ចេញ

១២៖ ស្ថានទូតចិននៅវៀតណាម ថ្កោលទោសសម្តីវាយប្រហាររបស់ អនុប្រធានាធិបតី Kamala Harris

១៣៖ តុលាការជប៉ុនសម្រេចផ្តន្ទាទោសប្រហារជីវិត មេបងធំ Yakuza ម្នាក់

១៤៖ ការជម្លៀសមនុស្សចេញពីកាប៊ុល ចាប់ផ្តើមឡើងវិញហើយ, ជនជាតិអាហ្វហ្គានីស្ថានស្លាប់កើនដល់ ៩៥នាក់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត

១៥៖ ក្រុមតាលីបង់ថាសមាជិកខ្លួនសរុប ២០នាក់ បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះកាប៊ុល

១៦៖ ថៃនឹងដកការរឹតត្បិតភាគច្រើនចេញវិញ គិតចាប់ពីខែកញ្ញា ជាពិសេសនៅបាងកក ដើម្បីស្តារសេដ្ឋកិច្ច

១៧៖ អូស្ត្រាលីប្រកាសបិទបញ្ចប់ បេសកកម្មជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្គានីស្ថាន

១៨៖ វិភាគអន្តរជាតិ៖ អ្វីទៅជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?

- ព័ត៌មាន Fresh News Plus

១៖ ឥណ្ឌាបានក្លាយជាទីផ្សារ ដែលមានអត្រានៃការលក់ Smartwatch កើនឡើងខ្ពស់ជាងគេបំផុត នៅត្រីមាសទី២

២៖ ក្លិប Inter ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Correa ផ្ទេរមកពី Lazio ក្នុងតម្លៃ ៥លានអឺរ៉ូ

៣៖ Man City បន្តជួប PSG ក្នុងវគ្គចែកពូល UEFA Champions League 2021-22

៤៖ សហព័ន្ធបាល់ទាត់អាហ្វ្រិក ជំរុញឲ្យអង់គ្លេសផ្តល់ការលើកលែង ចំពោះការធ្វើដំណើររបស់កីឡាករ

៥៖ កំពូលកីឡាករ Ronaldo ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនចុះកិច្ចសន្យាលេងឲ្យ Manchester City

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)