(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២៧នាក់ ដែលលួចឆ្លងដែន ស្នាក់នៅ និងធ្វើការខុសច្បាប់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ សុខ ផល អគ្គនាយកនៃនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹងនាំដោយ លោកឧត្តមសេនីយទោ អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបររទេស ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ នៅសិប្បកម្មដែក កម្មករសំណង់ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួន ជនជាតិវៀតណាមបានចំនួន២៧ នាក់ចំនួន០៣នាក់ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរតាមនីតិវិធី៕
Posted by Fresh News Photo on Tuesday, March 29, 2016