Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ទឹកចិត្តកម្ពុជា» បរិច្ចាគទឹកបរិសុទ្ធដល់នគរបាលចរាចរណ៍ និងកម្លាំងចម្រុះ នៅភ្នំពេញ បាត់ដំបង និងខេត្តជាប់មាត់សមុទ្រនាចុងខែនេះ

27-08-2021 14:32

(ភ្នំពេញ)៖ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជូនដល់នគរបាលចរាចរណ៍ និងកម្លាំងចម្រុះដែលកំពុងយាមការនៅតាមគោលដៅចំនួន ២៨ បន្ថែមទៀតក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តជាប់មាត់សមុទ្រទាំង៤ រួមមានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។

គោលដៅទាំងនោះរួមមាន ភូមិអូរជ្រៅ ស្រុកស្រែអំបិល ប៉ុស្តិ៍នគរបាល អូរក្រសា កន្លែងវាស់កម្ដៅកណ្តាលទួល ថ្មគោល អធិការដ្ឋានស្រុកព្រៃនប់ ហ្គ្រេនភ្នំពេញ កែងផ្លូវឯកឧត្តម ជា សុផារ៉ា និងគោលដៅផ្សេងទៀត។

គោលដៅនីមួយៗទទួលបានទឹកបរិសុទ្ធ កម្ពុជាចំនួន ១០ កេស ដែលក្រុមហ៊ុនតែងតែបរិច្ចាគជូនប្រចាំខែដើម្បីលើកទឹកចិត្តកម្លាំងចម្រុះដែលខិតខំការពារប្រជាពលរដ្ឋ ពិសេសចូលរួមជាផ្នែកមួយក្នុងសកម្មភាពទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕