(ភ្នំពេញ)៖ សិស្សវិទ្យាល័យប្រុសស្រី៧នាក់ បបួលគ្នាដើរលេងបាត់មួយថ្ងៃពេញ ផ្អើលអស់បងប្អូនឪពុកម្តាយ ដើររកនៅខេត្តកំពត តែបែរជាមករកឃើញ នៅផ្ទះសំណាក់ សែនមនោរម្យ ក្រុងភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្ញើល នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់រស្មីសែនមនោរម្យ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សិស្សប្រុសស្រីចំនួន៧នាក់ ប្រុស៥នាក់ស្រី២នាក់ អាយុប្រហែលគ្នា បានបបួលគ្នាដើរលេង កាលពីថ្ងៃទី២៨ ដោយជិះរថយន្តតាក់ស៊ី មកកាន់ទីក្រុងភ្នំពេញ។
ប្រភពពីបងប្អូនសិស្សទាំងនោះបានឲ្យដឹងថា ក្មេងទាំងអស់នោះបានប្រាប់ថា បបួលគ្នាទៅដើរលេង តែមិនដឹងថា ទៅដើរលេងនៅឯណានោះទេ ស្មានតែដើរលេងជិតៗ ក្នុងស្រុកមិននឹកស្មានថា ពួកគេហ៊ាននាំគ្នាមកចូលផ្ទះសំណាក់ នៅភ្នំពេញនោះទេ ដោយចាំបាត់ៗអស់មួយថ្ងៃ ទូរស័ព្ទខ្វែងខ្វាត់ ទើបដឹងដំណឹងថា នៅភ្នំពេញក្នុងផ្ទះសំណាក់។
ម្តាយនិងក្រុមគ្រួសារ បងប្អូនសិស្សទាំងនោះ បាននាំគ្នាធ្វើដំណើរ មកពីកំពតទៅប្តឹងនៅប៉ុស្តិ៍ រដ្ឋបាលនគបាលសង្កាត់កន្ទោក ឲ្យជួយអន្តរាគមន៍ នាំខ្លួនសិស្សទាំង៧នាក់ មកធ្វើកាសាកសួរ នៅហេតុការណ៍ទាំងអស់នោះ។
លោកនាយប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា សិស្សទាំង៧នាក់នោះមានឈ្មោះទី១. ឈ្មោះ ម៉ីម៉ី ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅភូមិកាន់ទ្រុង ឃុំតានី ស្រុកអង្គជ័យ, ទី២. ឈ្មោះ នៀវ សៀវលាង ភេទស្រីអាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្វា ស្រុកអង្គជយ័ ខេត្តកំពត, ទី៣. ឈ្មោះ យី សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤. ឈ្មោះ ពៅ សីណាក់ ភេទប្រុស អាយុ២០ឆ្នាំ, ទី៥. ឈ្មោះ យី ពាក ភេទប្រុស អាយុ២១ឆ្នាំ, ទី៦. ឈ្មោះ រ៉ាត់ ទីស្រ៊ាន ភេទប្រុស អាយុ១៥ឆ្នាំ។ ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ឪពុកម្តាយបានមកសម្របសម្រួល និងធ្វើកិច្ចសន្យារួច ក៏ទទួលកូនត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕