(កណ្តាល)៖ លោកឧត្តមសេនីយ៌ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានថ្លែងថា កម្លាំងនគរបាលរបស់លោក សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួល តាមផ្លូវច្បាប់ពីតំណាងអយ្យការ លោក សេង ឫទ្ធី នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងបម្រើសេវាផ្លូវ មួយកន្លែងយីហោ តុលាពេញចិត្ត ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងនារីបម្រើសេវាផ្លូវភេទចំនួន៩នាក់។

លោកឧត្តមសេនីយ៌ លី ឡាយ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន ជំនាញស្តីពីទីតាំងខាងលើ មានលួចបើកសេវាផ្លូវភេទ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ រហូតចុះមកបង្ក្រាបជាក់ស្តែងតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យជាម្ចាស់ទីតាំង និងនារីបម្រើសេវាផ្លូវភេទ ត្រូវបាននាំខ្លូនភ្លាមៗ ទៅកាន់នាយកដ្ឋាន ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត៕

 

Posted by Fresh News Photo on Tuesday, March 29, 2016