(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌទួលគោក និងអភិបាលខណ្ឌឬស្សីកែវ ដែលពិធីផ្ទេរភារកិច្ចនេះ រៀបចំឡើងនៅសាលារាជធានីភ្នំពេញ។
សូមជម្រាបថា លោក ជា ពិសី អតីតអភិបាលខណ្ឌឬស្សីកែវ ត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាអភិបាលខណ្ឌទួលគោក រីឯលោក ឯក ឃុនឌឿន អតីតីអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរជាអភិបាលខណ្ឌឬស្សីកែវវិញ៕
http://image.freshnewsasia.com/2020/id-022/fn-2021-08-27-11-21-58-13.jp