(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៦៥៤,៧៥៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១៤,៨៦៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៤៣,៧៣៦នាក់ (ស្លាប់ ១៣០,១៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៨៩៩,២០០នាក់ (ស្លាប់ ៣២,៧២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៦៤០,២៤៤នាក់ (ស្លាប់ ១៥,២១១នាក់)
* ថៃ ឆ្លងចំនួន ១,១២០,៨៦៩ នាក់ (ស្លាប់ ១០,៣១៤នាក់)
* វៀតណាម ឆ្លងចំនួន ៣៩២ ,៩៣៨នាក់ (ស្លាប់ ៩,៦៦៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៨៣,៥១៤នាក់ (ស្លាប់ ១៤,៨៥០នាក់)
* កម្ពុជា ឆ្លងចំនួន ៩០,៩៥៨នាក់ (ស្លាប់ ១,៨៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៩២៨នាក់ (ស្លាប់ ៥២នាក់)
* ទ្បាវ ឆ្លងចំនួន ១៤,១០៤នាក់ (ស្លាប់ ១២នាក់)
* ព្រុយណេ ឆ្លងចំនួន ២,២៦៥នាក់ (ស្លាប់ ៧នាក់)៕