(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សន្តិភាព និង ការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបាននោះ ឡើយ ពោលបើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានសន្តិភាពផងដែរ។
ក្នុងឱកាសឡើងទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាននារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០ ១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែកម្ពុជា មានសន្តិភាព ទើបកម្ពុជា មានឱកាសអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយបើកម្ពុជាគ្មានសន្តិភាព គ្មានអ្នកមកបណ្តាក់ទុន ឬវិនិយោគវិនិយោគនៅកម្ពុជា ដូចជាក្នុងទស្សវត្សរ៍ឆ្នាំ៧០ និង៨០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ បើគ្មានការអភិវឌ្ឍកុំនិយាយដល់ការរក្សា សន្តិភាព ទាំងពីរត្រូវជាគូដើរជាមួយគ្នា ចង់រក្សាសន្តិភាពបាន ត្រូវមានការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងប្រឆាំងអំពើមិនប្រក្រតី ទាំងឡាយ អំពើអសកម្ម អំពើពុករលួយ និងអំពើអយុត្តិធម៌សង្គម»។
សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានឡើងដឹកនាំ និងទទួលខុសត្រូវលើជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជាតាំងពីឆ្នាំ១៩៨៥ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានផ្តួលរំលំ ក៏បានបង្ហាញពីមោទនភាពក្នុងការដឹកនាំរបស់ខ្លួនផងដែរ។ សម្តេចបាន លើកឡើងថា បើការគ្រប់គ្រងរបស់សម្តេច និងសម្តេច ហេង សំរិន រយៈពេល ៣៧ឆ្នាំមកនេះ ជារបបផ្តាច់ការ សម្តេចមិនចាំបាច់ចរ ចារកសន្តិភាពនោះទេ គឺត្រូវតែធ្វើសង្រ្គាមរហូតមក។
សម្តេចតេជោ បានលើកឡើងថា សម្តេចបានដឹកនាំប្រទេសតាំងពីអត់ប្រាក់ រហូតដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប និងពីប្រ ទេសមានប្រជាពលរដ្ឋជាង ៥លាននាក់ រហូតដល់ ១៥លាននាក់ហើយ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំ សូមជម្រាបថា ខ្ញុំធ្វើតាំងពីប្រទេសមានប្រជាពលរដ្ឋមានជាង ៥លាននាក់ ឥឡូវ ១៥លាននាក់ទៅហើយ កំណើនប្រជាជនពិតជាលឿនណាស់។ យើងខ្ញុំធ្វើតាំងពីអត់ប្រាក់ ឥឡូវនេះកម្ពុជា បានឆ្លងផុតពីប្រទេស ដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលទទួលបាននាពេលបច្ចុប្បន្នមិនទាន់ស្កប់ស្កល់ចិត្តនោះឡើយ ហើយសម្តេចកំពុងដាក់ទិសដៅតម្រង់ឆ្ពោះទៅប្រទេស ដែលមានប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០៕
សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព និងការអភិវឌ្ឍត្រូវផ្សារភ្ជាប់គ្ន...សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព និងការអភិវឌ្ឍត្រូវផ្សារភ្ជាប់គ្នា! គ្មានសន្តិភាពគ្មានការអភិវឌ្ឍ គ្មានការអភិវឌ្ឍ គ្មានសន្តិភាព(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សន្តិភាព និងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបាននោះឡើយ ពោលបើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏គ្មានសន្តិភាពផងដែរ។
Posted by Fresh News on Tuesday, March 29, 2016