(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់ និងកំណត់ភូមិកំពង់ចម្លងជាតំបន់ «ក្រហម» ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា៖ «ត្រូវបានបន្តបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដោយកំណត់ភូមិកំពង់ចម្លង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាតំបន់«ក្រហម»

សូមបញ្ជាក់ថា ភូមិកំពង់ចម្លង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្ននិងកំណត់ជាតំបន់«ក្រហម» លើកទី១ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ៕

ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖