Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តប៉ៃលិន បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដចំនួន២នាក់ ជាពលករមកពីថៃ និងជាសះស្បើយ៤២នាក់

26-08-2021 16:57

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ០២នាក់ ដែលជាពលរដ្ឋមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីអ្នកជំងឺចំនួន៤២នាក់ បានជាសះស្បើយផងដែរ។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖