(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤២នាក់ អ្នកជាសះស្បើយចំនួន១៣៦នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហានេះ។

ជាមួយនឹងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៤២នាក់បន្ថែមទៀតនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោល សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៏ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧ ៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨ ៩៨៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖