(តាកែវ)៖ ផ្លូវលំមួយខ្សែប្រវែង ៣៧៥ម៉ែត្រ ដែលបង្កប់លូរួចជាស្រេច ស្ថិតនៅក្នុងភូមិ ព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ដែលផ្លូវនេះ នឹងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើធ្វើដំណើរ។

ថ្លែងនៅក្នុងពិធីសម្ភោធផ្លូវលំនាឱកាសនោះ លោក អ៊ុក សំនៀង ប្រធានមណ្ឌលកុមារកំព្រាក្នុងក្ដីសង្ឃឹមថ្មី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបុរីជលសារ បានថ្លែងថា ការកសាង និងជួសជុលផ្លូវលំមួយខ្សែនេះ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ បានស្នើសុំលោកឲ្យជួយជួសជុលដោយសារផ្លូវនេះ កាលពីមុនមានការទ្រុឌទ្រោមយ៉ាងខ្លាំង ដែលនាំឲ្យមានផលវិបាកក្នុងការធ្វើដំណើរជាពិសេសនៅរដូវវស្សាពេលដែលមានភ្លៀងម្ដងៗ។

លោក អ៊ុក សំនៀង បានសំដែងនូវអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកសហការ ក្នុងការកសាងជួសជុលផ្លូវលំមួយខ្សែនេះឱ្យលេចចេញជារូបរាងឡើង ដែលវានិងធ្វើនឹងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនក្នុងការធ្វើដំណើរជាពិសេសវា នឹងជួយធ្វើឲ្យការដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋយកទៅលក់នៅលើទីផ្សារកាន់តែមានភាពងាយស្រួលឡើង។

នៅក្នុងឱកាសលោកបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាសមិទ្ធផលទាំងអស់នេះឲ្យបានល្អ ជាពិសេសត្រូវរួមសហការគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវ សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត៕