(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយបិទខ្ទប់កំណាត់ផ្លូវលេខ៣៥ ស្ថិតនៅក្នុងក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការបិទខ្ទប់នេះមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖