Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្តីទីសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យ CNRP រៀបចំពិធីបង្សុកូល នៅមុខអតីតរដ្ឋសភា ថ្ងៃទី៣០ ខែមីនា

29-03-2016 17:37

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលស្តីទី សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនានេះ បានផ្ញើលិខិតមួយច្បាប់ជូន លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការ ប្រតិបតិ្តរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិ បញ្ជាក់ពីការអនុញ្ញាតឲ្យ គណបក្សនេះ រៀបចំពិធីបង្សុកូល នៅបរិវេណមុខអតីតមន្ទីររដ្ឋសភា ដើម្បីឧទ្ធិសកុសល ដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួម ១០០នាក់ និងព្រះសង្ឃ៥០អង្គ។

លោក ឃួង​ ស្រេង ក៏បានបញ្ជាក់ទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឲ្យកម្មវិធីបង្សុកូលនេះ ប្រព្រឹត្តិទៅបានល្អ គណបក្សសង្គ្រោះជាតិ ត្រូវសហការឲ្យបានល្អ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន៕