(សេអ៊ូល)៖ យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅមុននេះបន្ដិចបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយជិត ទៅកាន់ដែនសមុទ្រភាគខាងកើតនៃប្រទេស នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា។
មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ថា កូរ៉េខាងជើង បានបាញ់មីស៊ីលរថយៈចម្ងាយជិត ចេញពីតំបន់ Wonsan នៅម៉ោងប្រមាណ ៥៖៤០នាទីល្ងាចថ្ងៃទី២៩ ខែមីនានេះ ទៅដែនសមុទ្រ ដោយតាមការប៉ាន់ប្រមាណមីស៊ីលនោះ បានធ្លាក់នៅរយៈចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា លោកគឹម ជុនអ៊ុន បានប្រកាសថា នឹងធ្វើការវាយប្រហារវិមានរដ្ឋាភិបាលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំងពីរនេះ បានដាក់ទណ្ឌកម្មខ្លាំងៗមកលើកូរ៉េខាងជើង៕