Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ ១៩នាក់ និងអ្នកជាសះស្បើយ ១៣នាក់

25-08-2021 19:25

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន ១៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង ១៩នាក់ខាងលើនេះ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តក្រចេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧៤នាក់ ជាសះស្បើយចំនួន ៤៥៩នាក់ ស្លាប់ចំនួន ៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២០៦នាក់ទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖