(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានប្រកាសនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា «ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានជូនដំណឹងមកក្រសួងការបរទេសថាចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ តទៅ ការិយាល័យកុងស៊ុលនៃស្ថានទូត នឹងទទួលយកតែពាក្យសុំទិដ្ឋាការ ដែលបានបំពេញតាម Online ជាភាសារុស្ស៊ី ឬភាសាអង់គ្លេស និងព្រីនចេញ តាមរយៈគេហទំព័រ http://visa.kdmid.ru តែប៉ុណ្ណោះ»។
ការចេញមកប្រកាសនូវព័ត៌មានខាងលើនេះ ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ បានឲ្យដឹង និងបានដាក់ពាក្យសុំទិដ្ឋាការតាមប្រព័ន្ធ Online៕