(ភ្នំពេញ)៖ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពប្រើប្រាស់ផ្លាកលេខសម្គាល់រថយន្ត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពី ផ្លាស់ប្តូរគ្រាប់កឹប ខ្ចៅ និងសៀលប្រភេទថ្មី សម្រាប់កឹបភ្ជាប់ផ្លាកលេខសម្គាល់រថយន្ត។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា សម្រាប់ការផ្លាស់ប្តូរគ្រាប់កឹប ខ្ចៅ និងសៀលប្រភេទថ្មីសម្រាប់កឹបភ្ជាប់ផ្លាកលេខសម្គាល់រថយន្តនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១តទៅ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖