Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ​ ឈុំ ផ្ញើលិខិតអបអរសាទរ សម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសទទួលពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍ

29-03-2016 16:40

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតចូលរួមអបអរសាទរចំពោះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ក្នុងឱកាសដែលសម្តេច ទទួលបានពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA)។

បើតាមលិខិតរបស់សម្តេច សាយ ឈុំ បានថ្លែងថា «ការទទួលពានរង្វាន់នេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមបំផុត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះ សម្តេចពញាចក្រី ក្នុងការលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី រំដោះប្រទេសជាតិចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងគុណបំណាច់ដ៏ធំធេងក្នុងការបំពេញ ភារកិច្ចជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ក្នុងការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល»

សូមអានលិខិតរបស់សម្តេច សាយ ឈុំ ទាំងស្រុង៖