Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តែងតាំងមន្ដ្រី២រូប ជាអគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ

25-08-2021 13:01

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ដល់មន្ដ្រីរាជការ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ២រូប ជាអគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

ព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មន្ដ្រីរាជការ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ទាំង២រូបនេះ រួមមាន៖

ទី១៖ លោក វិន ភក្ដី ជាអគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
ទី២៖ លោកស្រី សុខ សុគន្ធជីវី ជាអគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖