សម្តេច សាយ ឈុំ ផ្ញើលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ
29-03-2016 16:33
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតចូលរួមអបអរសាទរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA)។
បើតាមលិខិតរបស់សម្តេច សាយ ឈុំ បានថ្លែងថា «ការទទួលពានរង្វាន់នេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមបំផុត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា ទាំងមូល និងស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ដែលបានលះបង់ និងធ្វើពលិកម្មគ្រប់ បែបយ៉ាងទាំងអស់ ដើម្បីរំដោះប្រទេសជាតិចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ផ្សះផ្សាបង្រួបបង្រួមជាតិ នាំមកនូវការឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍប្រទេស លើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន»៕
សូមអានលិខិតរបស់សម្តេច សាយ ឈុំ ទាំងស្រុង៖