(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់ និងកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជាតំបន់ «ក្រហម» និងកំណត់ផ្នែកខាងលិចនៃភូមិគូលែនជើង ជាតំបន់«លឿងទុំ» ស្ថិតក្នុងភូមិគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានៗបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (delta) នៅក្នុងភូមិសាស្ត្រភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះមានការកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជាតំបន់ «ក្រហម» និងផ្នែកខាងលិចនៃភូមិគូលែនជើងជាតំបន់ «លឿងទុំ»៕
ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖