(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៧នាក់បន្ថែមទៀត ក្នុងនោះចំនួន៣២នាក់ ជាពលករទើបមកពីប្រទេសថៃ និង២៥នាក់ទៀត ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ខណៈអ្នកដែលបានជាសះស្បើយ មានចំនួន ៦៨នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ក្នុងករណីមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។

គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៦,៣០៣នាក់ ក្នុងនោះករណីនាំចូលពីបរទេស ៥,១៨៦នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ១,១១៦នាក់។ ជាមួយគ្នានេះ មានអ្នកព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ២,៦៩៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន ១,៤០៧នាក់ ស្លាប់ចំនួន ១០នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖