(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តបាត់ដំបង ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣០។ នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។
បើតាមអនុក្រឹត្យក្នុងមាត្រ២ បានបញ្ជាក់ថា ផែនការរៀបចំដែនដីខេត្តបាត់ដំបង អាចធ្វើការកែសម្រួលក្នុងរយៈពេល ៥ឆ្នាំម្តង តាមករណីចាំបាច់ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការកែសម្រួលផែនការរៀបចំដែនដីខេត្តបាត់ដំបង មុនពេលកំណត់អាចប្រព្រឹត្តទៅបានក្នុងករណី ដែលមានតម្រូវការចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។
ការកែសម្រួលផែនការរៀបចំដែនដីខេត្តបាត់ដំបង ត្រូវបានអនុវត្តតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖