(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ យោធភូមិភាគទី៥ បានទទួលមីចំនួន ២០០០កេស ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ជូនតាមកងឯកភាពនៅតាមបណ្ដាព្រំដែន និងបេសកកម្មដឹកជញ្ជូនពលករ។
សូមបញ្ជាក់ថា មីចំនួន ៨០០០កេស ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនតាមកងឯកភាពតាមបណ្ដាព្រំដែន និងបេសកម្មដឹកជញ្ជូនពលករដែលធ្វើការបែងចែកទៅដល់តាមបណ្ដាកងឯកភាព ចំនួន៨ រួមមាន៖
*បញ្ជាការដ្ឋានការពារកោះឆ្នេរ
*ទិសយោធភូមិភាគទី៣
*ទិសយោធភូមិភាគទី៤
*ទិសយោធភូមិភាគទី៥
*កងពលធំអន្តរាគមន៍លេខ២
*កងពលធំអន្តរាគមន៍លេខ៣
*កងពលតូចដឹកជញ្ជូនលេខ៩៩
*កងពលតូចដឹកជញ្ជូនលេខ៩០។
ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងនាយ នាយរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលដែលបានផ្ដល់មីកាចំនួន ២០០០កេស ដល់ទិសយោធភូមិភាគទី៥ សម្រាប់ប្រើប្រាស់នាពេលនេះ និងសូមគោរពជូនពរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស៕