(ព្រះវិហារ)៖ ទៀនព្រះវស្សា និងទេយ្យវត្ថុបច្ច័យរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយស្រុកសង្គមថ្មី ត្រូវបានលោក សំលាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយ ស្រុកសង្គមថ្មី នាំយកទៅវេរប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារ៉ាមនានាក្នុងស្រុកសង្គមថ្មី។
លោក សំលាងទ្រី ក្នុងឱកាសនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុបច្ច័យ វេរប្រគេនព្រះសង្ឃនៅវត្តទក្សិណគីរី ហៅវត្តសំឡាញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ
បានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជម្រាបជូនលោកតា លោកយាយ ពីការផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ដែលជានិច្ចជាកាលតែងបានយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ វិស័យពុទ្ធចក្រ និងអាណាចក្រនៅក្នុងខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា ពិធីវេរប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុ បច្ច័យ ដល់ព្រះសង្ឃនៅក្នុងស្រុកសង្គមថ្មីនេះ តាមការគ្រោងទុកគឺលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ចូលរួមដោយផ្ទាល់ ប៉ុន្តែដោយស្ថានភាពជំងឺកូវីដ.១៩ មានការឆ្លងរាលដាលខ្លាំង ក៏ដូចជាអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩នោះ ទើបលោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្តមិនបានចូលរួមវិញ។
ក្នុងនាមប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ដោយមានការឯកភាពពីលោក ទែន សារុំ សមាជិកក្រុមប្រឹក្សាខេត្ត លោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត និងលោក ជុំពុយ អភិបាលស្រុកសង្គមថ្មី លោកក៏បានណែនាំដល់ប្រធានក្រុមការងារខេត្តចុះជួយតាមឃុំនីមួយៗដោយផ្ទាល់ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុបច្ច័យ របស់ថ្នាក់ដឹកនាំ ប្រគេនតាមវត្តអារ៉ាមក្នុងឃុំរបស់ខ្លួនរៀងៗខ្លួន។
សូមបញ្ជាក់ថា ព្រះសង្ឃកំពុងគង់ចាំព្រះវស្សាបានចំនួន ៩វត្តហើយ ដោយក្នុង១វត្តទទួលបាន ទៀនព្រះវស្សា១គូ, អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីសៀម ៣ កេស ត្រីខ ៤ យូរ ទឹកត្រី ២ កេស ទឹកស៊ីអ៊ីវ ២កេស អំបិល ១ បាវ ប៊ីចេង ៥គីឡូក្រាម ឆៃប៉ូវ ១០គីឡូក្រាម ខ្ទឹមស៥គីឡូក្រាម ប្រេងឆា ១ដបធំ តែ ២ កញ្ចប់ ស្ករស ៥គីឡូក្រាម ទឹកដោះគោខាប់១កេស ទៀនតូច ១គីឡូក្រាម ធូប ១ដុំធំ ប្រេងម៉ាស៊ូត ៣០ លីត្រ បច្ច័យសរុប ១លានរៀលផងដែរ៕