(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន២៨នាក់ ជាសះស្បើយចំនួន៦៥នាក់ និងស្លាប់ ចំនួន២នាក់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទី១៖ ក្រុងព្រៃវែង ចំនួន២នាក់, ទី២៖ ស្រុកព្រះស្ដេច ចំនួន៩នាក់, ទី៣៖ ស្រុកសុីធរកណ្ដាល ចំនួន៨នាក់, ទី៤៖ ស្រុកស្វាយអន្ទរ ចំនួន៥នាក់, ទី៥៖ ស្រុកពាមរក៍ ចំនួន ២នាក់, ទី៦៖ ស្រុកបាភ្នំ ចំនួន ១នាក់ និងទី៧៖ ស្រុកពោធិ៍រៀង ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង២៨នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ។
«៣ការពារ និង៣កុំ»៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្វាយរៀង៖