(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦៦នាក់, អ្នកជំងឺចំនួន ៥១២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់។
គិតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៩០,១០៧នាក់, អ្នកជាសះស្បើយសរុបចំនួន ៨៦,១៣០នាក់, ស្លាប់សរុបចំនួន១,៨២១នាក់៕