(ស៊ីដនី)៖ កងកម្លាំងការពារដែនសមុទ្រ របស់ប្រទេសអូស្ត្រាលី បានចេញប្រតិបត្តិការបង្ក្រាបបទ ល្មើសនេសាទដោយចាប់បាន ទូកនេសាទពីរគ្រឿង និងអ្នកនេសាទវៀតណាម ចំនួន២៨នាក់ដែល បានធ្វើសកម្មភាពនេសាទ យ៉ាងអណាធិបតេយ្យនោះ មកឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
ក្រុមអ្នកនេសាទវៀតណាម ទាំង២៨នាក់នោះ បានចល័តទូករបស់ពួកគេ ចូលមកតំបន់កោះ Cape York និង Torres Strait ដែលនៅជិតតំបន់កម្សាន្តបែបធម្មជាតិ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសអូស្ត្រាលី ដែលពិភពលោកកំពុង អភិរក្សឈ្មោះ Great Barrie Reef Marine Park។
គួរបញ្ជាក់ថា អ្នកនេសាទទាំងនោះត្រូវបានបញ្ជូនមកឃុំខ្លួន នៅអូស្ត្រាលី និងត្រៀមបញ្ជូនទៅកាន់ តុលាការដើម្បីកាត់ទោស តាមផ្លូវច្បាប់៕