(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហានេះ។
រដ្ឋបាលខេត្ដ បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។
រដ្ឋបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ដកំពង់ឆ្នាំង៖