(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៨នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ម្សិលមិញ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន១០០៥នាក់ (ករណី Delta ១០នាក់), ព្យាបាលជាសះស្បើយចំនួន៧០៣នាក់ និងស្លាប់ចំនួន៧នាក់។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានការក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕