(ភ្នំពេញ)៖ ធនាគារឯកទេស វីង (កម្ពុជា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា និងបានរក្សានូវភាពឈានមុខគេរបស់ ខ្លួនក្នុងវិស័យផ្ទេរប្រាក់ចល័ត តាមរយៈការផ្តោតទៅលើការច្នៃប្រឌិត ការបង្កើតឱកាសការងារ និងការជួយធ្វើឲ្យជីវភាពប្រជាជននៅតាមជនបទ មានភាពប្រសើឡើង។
ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ២០០៩មក វីងបានបង្កើតនូវមធ្យោបាយថ្មីៗ ក្នុងការផ្ទេរប្រាក់យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ដោយប្រើប្រាស់ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។
តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាព ច្នៃប្រឌិតរបស់ខ្លួន វីង បានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់អាចប្រើប្រាស់ នូវសេវាហិរញ្ញវត្ថុដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាតវីង នៅហាងលក់រាយ) និងការទូទាត់លើ បណ្តាញអ៊ីនធឺណេត។
ការបង្កើតថ្មីទាំងអស់នេះ បានជំរុញឲ្យមានកំណើនអតិថិជន និងការពង្រីកបណ្តាញ ភ្នាក់ងារ វីង ជាបន្តបន្ទាប់ ហើយវីង បានគ្របដណ្តប់ ១០០% នៅទូទាំងប្រទេសកម្ពុជា និងបានបង្កើតឱកាសការងារ សម្រាប់បណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ខ្លួន ជិត៤០០០កន្លែង។ ជីវភាពរបស់ភ្នាក់ងារដែល បានសហការជាដៃគូជាមួយ វីង បានប្រែក្លាយទៅជាម្ចាស់អាជីវកម្ម ដែលមានប្រាក់ចំណេញ។ ទន្ទឹមនឹងនេះ វីងបានប្តេជ្ញាចិត្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះភ្នាក់ងាររបស់ខ្លួនជានិច្ច។
លោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិវីង បានចាត់ទុកភ្នាក់ងារទាំងអស់ ជាដៃគូដ៏សំខាន់ក្នុងការជួយឲ្យ អាជីវកម្មរីកចម្រើន។
លោកលើកឡើងថា «ភ្នាក់ងាររបស់យើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដើម្បីគាំទ្រដល់បណ្តាញភ្នាក់ងារ របស់យើងឲ្យអស់ពីលទ្ធភាព ហើយធានាថា ប្រព័ន្ធសុវត្ថិភាព មាននៅគ្រប់ភ្នាក់ងារវីងទាំងអស់ ជាមួយនឹងការបំពាក់ឧបករណ៍ល្អបំផុត និងការបណ្តុះបណ្តាលច្បាស់លាស់ ដើម្បីភាពរីកចម្រើនលើអាជីវកម្មរបស់ពួកគេ»។
លោកបន្ថែមថា «ភាពជាដៃគូដ៏ល្អនេះចំពោះវីង គឺជាមោទនភាពបំផុតព្រោះ វាមានឥទ្ធិពលយ៉ាងខ្លាំង លើអាជីវកម្មរបស់ភ្នាក់ងារ វីង និងអាជីវកម្មរបស់យើងទាំងមូលផងដែរ។ភាពជោគជ័យរបស់ វីង ថ្ងៃនេះគឺកើតចេញពីភាពជោគជ័យនៃភ្នាក់ងារ វីង ទាំងអស់របស់យើង ប៉ុន្តែអ្វីដែលជាការងារស្នូល នៃភាពជោគជ័យរបស់ វីង នេះ គឺការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះ ការផ្តល់នូវសេវាហិរញ្ញវត្ថុទៅ ដល់អតិថិជនដែល មិនសូវនិយមប្រើប្រាស់សេវា ធនាគារ និងអតិថិជនក្រីក្រ ដែលពិបាកនឹងទទួលបានការប្រើប្រាស់ សេវាធនាគារ»។
លោកបន្ថែមថា វីងនៅកម្ពុជាមានតួនាទីយ៉ាង សំខាន់សម្រាប់ដំណើរការ សេវាហិរញ្ញវត្ថុដល់គ្រួសារក្រីក្រ និងអ្នកធ្វើចំណាកស្រុក។ គោលដៅរបស់យើង គឺដើម្បីផ្លាស់ប្តូររបៀបនៃការ គិតរបស់មនុស្សចំពោះការប្រើប្រាស់លុយ និងការផ្លាស់ប្តូរនូវផ្នត់គំនិត ដែលថាពួកគេមិនមានលទ្ធភាពចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ។ ពិសេស វីង ងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច ឬដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ ៕