(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៤៩នាក់បន្ថែមទៀត ជាអាជីវករផ្សារសាមគ្គីក្រុងក្រចេះទាំងអស់ ដែលរកឃើញក្នុងចំណោមអាជីវករចំនួន១០៤៣នាក់ និងអ្នកជាសះស្បើយចំនួន១១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង៤៩នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖