Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពត បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់១នាក់

23-08-2021 18:27

(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១២នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) ជាសះស្បើយ២៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៣ ខែសីហានេះ។

សូមជម្រាបថា គិតមកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប៣,៥៥៨នាក់ ព្យាបាលជាសះស្បើយ ចំនួន ៣,៣១០នាក់ កំពុងសម្រាកព្យាបាលចំនួន ១៨៤នាក់ និងស្លាប់ចំនួន៦៤នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖