(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់រដ្ឋបាលខណ្ឌ សម្រាប់ចែកជូនដល់តាមបណ្ដាររដ្ឋបាលសង្កាត់ទាំង៥ និងកងកម្លាំងប្រជាការពារខណ្ឌ-សង្កាត់។

ការគោរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត របស់លោក សុខ សម្បត្តិ បានធ្វើឡើង ក្នុងពេលលោកដឹកនាំអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យជុំនាញរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ធ្វើការចែកអំណោយដល់តាមបណ្ដារសង្កាត់ទាំង៥ និងកងកម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ចំនួន១៥៧នាក់ ដើម្បីជាកាលើកទឹកចិត្ត ដែលបានខិតខំប្រឹងប្រែងចូលរួមសហការ បំពេញការងារយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវី១៩ និងការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អប្រសើរ ស្ថិតនៅបរិវេណរដ្ឋបាលខណ្ឌ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ជុំនួសមុខឱ្យរដ្ឋបាលសង្កាត់ទាំង៥ និងកងកម្លាំងប្រជាការពារខណ្ឌ-សង្កាត់, លោកអភិបាលខណ្ឌព្រែកព្នៅ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកជួយប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងកូនៗជាទីស្រលាញ់ និងក្រុមគ្រួសារ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបថា ចំពោះអំណោយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា មានអង្ករចំនួន១០តោន ដែលបានឧបត្ថម្ភ ដល់រដ្ឋបាលខណ្ឌព្រែកព្នៅ សម្រាប់ឧបត្ថម្ភដល់តាមបណ្ដារសង្កាត់ទាំង៥ បន្ទាប់ពីរដ្ឋបាលខណ្ឌ ធ្វើការចែកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់កម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ទាំង៥ ចំនួន១៥៧នាក់ ដើម្បីជាកាលើកទឹកចិត្ត ដែលបានខិតខំប្រឹងប្រែងចូលរួមសហការបំពេញការងារយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវី១៩ និងការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋាន នាឱកាសនេះ គឺក្នុងម្នាក់ៗទទួលបានរួមមាន៖ មីជាតិ, ត្រីខ, ទឹកដោះគោខាប់, ថ្នាំដុះធ្មេញ, ច្រាស់ដុសធ្មេញ, សាប៊ូដុំ, និងថវិកាចំនួន ២០,០០០រៀល (ពីរម៉ឺនរៀល) ស្មើៗគ្នា៕