Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តប៉ៃលិន បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដចំនួន៩នាក់ ជាពលករមកពីថៃ ដែលកំពុងធ្វើចត្តទ្បីស័កក្នុងមណ្ឌល

23-08-2021 16:26

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន០៩នាក់ ដែលជាពលករមកពីប្រទេសថៃ និងកំពុងធ្វើចត្តទ្បីស័កក្នុងមណ្ឌល ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖