(ស្ទឹងត្រែង)៖ ផ្លែមៀន៨តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកជញ្ជូនទៅដល់ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ហើយ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី១ តំណាងលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោភូមិភាគទី១ បានទទួលផ្លែមៀនជាអំណោយដ៏ថ្លៃថ្លា។ ផ្លែមៀនចំនួន ៨តោនត្រូវបានលោកវរសេនីយឯក ស្វាយ កែវ ក្រុមការងារកងអង្គរក្សប្រគល់ជូនដល់ដៃ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ នៅទីបញ្ជាការយោធភូមិភាគទី១។
ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ ជំនួសមុខឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោភូមិភាគទី១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងយោធភូមិភាគទី១ គោរពថ្លែងអំណរគុណជាពន្លឹក ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់កងទ័ពទូទាំងប្រទេស។ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសជាតិ កំពុងប្រយុទ្ធតស៊ូប្រឆាំងមេរោគរាតត្បាត កូវីដ១៩នេះ។
កងទ័ពទូទាំងយោធភូមិភាគទី១ បានប្តេជ្ញាចិត្តគោរព និងដើរតាមការដឹកនាំរបស់សម្តេចតេជោគ្រប់ពេលវេលា គ្រប់កាលៈ ដោយឥតងាករេ ជារៀងរហូត៕