(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចបើកដំណើរការឡើងវិញនូវមណ្ឌលប្រឡង យកបណ្ណបើកបរក្នុងរាជធានីភ្នំពេញ ជាមួយនឹងការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ បានឱ្យដឹងថា ប្រជាពលរដ្ឋអាចដាក់ពាក្យប្រឡងនៅក្នុងទីតាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ (ព្រែកលៀប) បាន៕