Facebook បន្តទម្លាយវគ្គពិសេសទី១១៖ «លោក កឹម សុខា អួតប្រាប់ប្រពន្ធចុងជាយួន អំពីការប្រមូលលុយបានជិត១០ម៉ឺនដុល្លារ ឡាន៣គ្រឿង និងសម្ភារៈមួយចំនួន ពីបងប្អូនខ្មែរនៅសហរដ្ឋអាមរិក»
29-03-2016 12:09
(ភ្នំពេញ)៖ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី២៩ ខែមីនា ឆ្នាំ២០១៦ បានបង្ហោះសារសម្លេងឆ្លងឆ្លើយ វគ្គពិសេសទី១១ «លោក កឹម សុខា អួតប្រាប់ប្រពន្ធចុងជាយួន អំពីការប្រមូលលុយបានជិត១០ម៉ឺនដុល្លារ ឡាន៣គ្រឿង និងសម្ភារៈមួយចំនួនពីបងប្អូនខ្មែរនៅសហរដ្ឋអាមរិក! តើលុយទាំងអស់នោះ គាត់យកទៅណា?។ (សំឡេងឆ្លើយឆ្លង ថ្ងៃទី២៧ ខែ០៨ ឆ្នាំ២០១២)។
Facebook បានបន្តសរសេររៀបរាប់ថា៖ «ដូចខ្ញុំបានជម្រាបជូនបងប្អូនជនរួមជាតិរួចមកហើយថា ខ្ញុំនឹងបន្តផ្សព្វផ្សាយនូវទំនាក់ទំនងស្នេហារវាង លោកប្រធាន កឹម សុខា ជាមួយប្រពន្ធចុងជាស្រីយួន ឈ្មោះយ៉េស (ម៉ាក់អានីតតា) និងជាមួយបណ្តាស្រីស្នេហ៍លួចលាក់របស់គាត់ ដែលប្រឡាក់ប្រឡូសទៅដោយរឿងអាស្រូវស្អុយគគ្រុក។ រឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា គឺបងប្អូនក៏បានស្តាប់ឮរួចមកហើយថា គាត់មានជំនាញពិសេសណាស់ក្នុងការលួងលោម ទាក់ទងស្រីក្មេង ពីម្នាក់ទៅម្នាក់ ដើម្បីការដេករួមរ័ក្សសប្បាយ ភ្លើតភ្លើន។ ជាងនេះទៅទៀត យើងក៏បានដឹងឮផងដែរថា លោក កឹម សុខា បានចំណាយលុយរាប់ម៉ឺនដុល្លារអាមេរិកសម្រាប់ទិញដី ទិញផ្ទះឲ្យប្រពន្ធចុង និងផ្តល់ទៅឲ្យបណ្តាស្រីស្នេហ៍ជាច្រើនរបស់គាត់ម្នាក់ៗ រាប់ពាន់ រាប់ម៉ឺនដុល្លារផងដែរ»៕
សូមស្តាប់ការឆ្លងឆ្លើយរវាងលោក កឹម សុខា និងប្រពន្ធចុង៖
រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី១១រឿងអាស្រូវ កឹម សុខា វគ្គពិសេសទី១១លោក កឹម សុខា អួតប្រាប់ប្រពន្ធចុងជាយួន អំពីការប្រមូលលុយបានជិត១០ម៉ឺនដុល្លារ ឡាន៣គ្រឿង និងសម្ភារៈមួយចំនួន៖
Posted by រឿងពិត CNRP on Monday, March 28, 2016