(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូល ជាបណ្ដោះអាសន្នទាំងក្នុង និងក្រៅទីតាំងបរិវេណផ្សារជីមាន់ ស្ថិតនៅភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពេញាក្រែក ខេត្ដត្បូងឃ្មុំ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដត្បូងឃ្មុំ៖