(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៣១៥,១៧០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២០០,៧៧៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩៧៩,៤៥៦នាក់ (ស្លាប់ ១២៦,៣៧២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៨៣៩,៦៣៥នាក់ (ស្លាប់ ៣១,៨១០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៥៥៥,០៩៣នាក់ (ស្លាប់ ១៤,១៦៨នាក់)
* ថៃ ឆ្លងចំនួន ១,០៤៩,២៩៥នាក់ (ស្លាប់ ៩,៣២០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៧៣,៦៨៥នាក់ (ស្លាប់ ១៤,៣៧៤នាក់)
* វៀតណាម ឆ្លងចំនួន ៣៤៨ ,០៥៩នាក់ (ស្លាប់ ៨,២៧៧នាក់)
* កម្ពុជា ឆ្លងចំនួន ៨៩,២៣១នាក់ (ស្លាប់ ១,៧៩២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៤៧៨នាក់ (ស្លាប់ ៤៩នាក់)
* ទ្បាវ ឆ្លងចំនួន ១២,៤៦៩នាក់ (ស្លាប់ ១១នាក់)
* ព្រុយណេ ឆ្លងចំនួន ១,៧៦៩នាក់ (ស្លាប់ ៣នាក់)៕